លោកស្រីមេធាវី ជា សំរេច

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ | 

លោក​ស្រី សំរេច​ មាន​ជំនាញ​ឯកទេស​​ផ្តោតលើ វិវាទ​ពាណិជ្ជកម្មទូទៅ និងវិវាទ​ពាណិជ្ជកម្ម​ឯកទេស រួមមានវិវាទ​ ធនាគារ កិច្ចសន្យាពាណិជ្ជកម្ម ការងារ ការ​រំលាយ​ចូល​គ្នា និង​ការ​ទទួល​ក្រុមហ៊ុន (M&A)​ និង​​ការអភិវឌ្ឍន៍អចលនទ្រព្យ។ លោក​ស្រី​​ក៏មាន​ជំនាញ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ និង​តាម​ផ្លូវ​តុលាការ​​ផងដែរ។ 

លោកស្រី សំរេច​ បាន​ទទួលបានសញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ ពីសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់ពាណិជ្ជកម្ម និង​​សាជីវកម្ម​អន្តរជាតិ​ ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេស​កម្ពុជា។

លោកស្រី បានបម្រើការជា​ប្រធាន​នាយកដ្ឋានផ្នែក​នីតិកម្ម​សម្រាប់ធនាគារពាណិជ្ជមួយ​ ដែលមាន​តួនាទី​​​ផ្តល់ការ​ប្រឹក្សាយោបល់​ដល់​គណៈ​គ្រប់​គ្រង​របស់​​​ធនាគារ និងបុគ្គលិកដទៃ​ទៀត ​លើបញ្ហា​ផ្លូវ​ច្បាប់និងការអនុលោម​តាម​នានា ការរៀបចំកិច្ចព្រមព្រៀងខ្ចី​បរិភោគ​ និង​កិច្ច​ព្រម​ព្រៀង​ប្រាតិភោគ​ និង​ត្រួតពិនិត្យលើ​​ការ​ទូទាត់​កម្ចី​ឥណទាន​​និងនីតិវិធីអនុវត្តច្បាប់នៅតុលាការកម្ពុជា។ លោក​ស្រី ​ធ្លាប់​​បម្រើ​ការ​​ជា មេធាវី នៅក្នុងការិយាល័យ​មេធាវី​នាំ​មុខ​មួយ​នៅ​​ក្នុងប្រទេសកម្ពុជា មុនពេល​លោក​ស្រី​ធ្វើ​ការ​បង្កើត ការិយាល័យ​មេធាវី​ សំរេច​រតនៈ។ លោកស្រី​ សំរេច ក៏​ធ្លាប់​បម្រើ​ការ​ជា​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​ច្បាប់​ ក្នុង​នាយកដ្ឋាន​សហមេធាវី នៃ​​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ មុនពេល​​ចូល​ជា​សមាជិក​ប្រកប​វិជ្ជាជិវៈ​​​ក្នុង​ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី​ធ្លាប់​បានបម្រើការជាអ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងជាមន្រ្តីច្បាប់​ក្នុង​អង្គការអន្តរជាតិនានារួមទាំង អង្គការ​សហប្រជាជាតិ​ទទួល​ប​ន្ទុក​ការ​អភិវឌ្ឍន៍​ (UNDP) និង UNICEF ក្នុងគម្រោងកិច្ចការ​ច្បាប់និងយុត្តិធម៌ ដើម្បីគាំទ្រដល់​ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ​២០១២។

លោក​ស្រី​ សំរេច​ ​អាច​និយាយ​​​ភាសាអង់គ្លេស និងភាសាខ្មែរ យ៉ាង​ស្ទាត់ជំនាញ ហើយ​ក៏​អាច​​និយាយជា​ភាសាជប៉ុន និងភាសា​បារាំងបាន​ផង​ដែរ​។