វិស័យសាជីវកម្ម និងពាណិជ្ជកម្ម

វិស័យ​សាជីវកម្ម និងពាណិជ្ជកម្ម

ក្រុម​ការងារ​លើ​វិស័យ​​សាជីវកម្ម និងពាណិជ្ជកម្មរបស់យើងខ្ញុំ​ មាន​សមត្ថភាព​ដោះស្រាយបញ្ហាដូចខាងក្រោម៖

  • ការចុះបញ្ជីពាណិជ្ជកម្ម​ និង​ប្រកាស​ពន្ធ
  • សេវាកម្មលេខាធិការដ្ឋានសាជីវកម្ម​
  • ការ​ជួលការិយាល័យសម្រាប់​ក្រុម​ហ៊ុន​បរទេស​ដែលបាន​ចុះ​បញ្ជី​រួច​ហើយ​
  • ស្រាវ​ជ្រាវ​លើ​ទិដ្ឋភាព​ច្បាប់​ និង​សាជីវកម្ម​
  • ការរៀបចំពង្រាង​លក្ខិន្តកៈក្រុមហ៊ុន​
  • ការរៀបចំពង្រាង​​សេចក្តី​សម្រេច របាយការណ៍​ប្រជុំ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ភាគហ៊ុន​
  • ពង្រាង​កិច្ចសន្យា​លក់/ផ្ទេរ​ភាគហ៊ុន និង​ចុះ​បញ្ជី​ការ​ផ្ទេរ​ភាគមហ៊ុន​ជា​មួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​
  • ប្រឹក្សា​យោបល់​​លើ កិច្ចការ​អភិបាលកិច្ចសាជីវកម្ម និងការរៀបចំរចនាសម្ព័ន្ធគ្រប់​គ្រង​
  • ធ្វើ​ជា​តំណាងក្នុង​កិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការពិសេស
  • ការជម្រះ​បញ្ជី​ អភិបាល​បណ្តោះ​អាសន្ន និង​ការ​រំលាយ​ នៃ​ក្រុមហ៊ុន
  • ដាក់ពាក្យប្រកាស​​ក្ស័យធន
  • ការដាក់ពាក្យស្នើ​សុំអាជ្ញាប័ណ្ណអាជីវកម្មអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត​គ្រប់​ប្រភេទ​ ពីអាជ្ញាធរមានសមត្ថកិច្ច
  • ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ​សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរមាន​សមត្ថកិច្ច​ផ្សេង​ដទៃទៀត សម្រាប់គម្រោងវិនិយោគពី​បរទេស
  • ពង្រាង​ និង​​ប្រឹក្សាយោបល់​ អំពីកិច្ចសន្យាពាណិជ្ជកម្ម រួមមាន កិច្ចសន្យា​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ (Franchise) កិច្ចព្រមព្រៀងចែកចាយបន្ត​ និងកិច្ចព្រម​ព្រៀង​អន្តរជាតិផ្សេងទៀត
  • ពង្រាង​ និង​​ប្រឹក្សាយោបល់ អំពីនីតិវិធីពន្ធ​គយ និងលិខិត​អនុញ្ញាត​ពន្ធ​គយ​