ការដោះស្រាយវិវាទតាមផ្លូវតុលាការ មជ្ឈត្តកម្ម និងការដោះស្រាយវិវាទ

ក្រុមការងារមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការតំណាងនិងការការពារក្តីក្នុងគ្រប់ដំណើរការនីតិវិធីនៅ      ចំពោះមុខតុលាការគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេសកម្ពុជា មជ្ឈត្តកម្ម និងការដោះស្រាយវិវាទផ្សេងៗ។ ក្រុមការងារ​របស់​យើង​ខ្ញុំ​​មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការផ្តល់​សេវា​កម្ម​ដូច​ខាង​ក្រោម​៖

  • តំណាង ចរចា និងការពារក្នុងរឿងក្ដីរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងពាណិជ្ជកម្ម នៅតុលាការគ្រប់ជាន់ថ្នាក់
  • ប្រឹក្សាយោបលលើច្បាប់សារធាតុ និង ច្បាប់ ពីនីតិវិធី ពាក់ព័ន្ធនឹងវិវាទស៊ីវិល ព្រហ្មទណ្ឌ វិវាទពាណិជ្ជកម្ម និងជម្លោះគ្រួសារផ្សេងៗ ការលែងលះ ការស្មុំកូន សិទ្ធិមានអំណាចមេបា កុមារ
  • ពង្រាង ពិនិត្យ និងដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ព្រហ្មទណ្ឌ ពាណិជ្ជកម្ម និងពាក្យបណ្តឹងផ្សេងៗ
  • ដាក់ពាក្យសុំការសម្រេចរក្សាការពារ
  • ដាក់ពាក្យស្នើសុំការអនុវត្តដោយបង្ខំពីតុលាការ
  • ជួយក្នុងការប្រមូលភស្តុតាង
  • ចុះជួប និងផ្តល់ប្រឹក្សាដល់អតិថិជនក្នុងការឃាត់ខ្លួនរបស់នគរបាល
  • ផ្តល់សេវាបកប្រែភាសាផ្លូវច្បាប់នូវភស្តុតាង ឬការបកប្រែភាសាសម្រាប់អតិថិជនបរទេស
  • ការប្រមូលបំណុល និងការដាក់ឲ្យអនុវត្តកិច្ចសន្យាប្រាតិភោគ
  • មរតកសាសន៍ និងសន្តតិកម្ម
  • ប្រឹក្សា និងជួយក្នុងការចរចា ការផ្សះផ្សារ មជ្ឈត្តកម្ម ទាក់ទងនឹងជម្លោះពាណិជ្ជកម្ម និងដំណោះស្រាយវិវាទក្រៅផ្លូវតុលាការផ្សេងៗ
  • ដាក់ពាក្យស្នើសុំទទួលស្គាល់ និងការអនុវត្តសេចក្តីសម្រេចរបស់មជ្ឈត្តកម្មបរទេសប្រឹក្សា តំណាង និងការពារកិច្ចការការងារទាំងតាមផ្លូវតុលាការ ឬក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក្រុមរបស់យើងខ្ញុំផ្តល់នូវសេវាកម្ម ដែលមានគុណភាពខ្ពស់  ទាក់ទងនឹង ការដោះស្រាយវិវាទតាមផ្លូវតុលាការ មជ្ឈត្តកម្ម និងការដោះស្រាយវិវាទផ្សេងៗ នៅក្នុងកម្រិតដ៏ទូលំទូលាយមួយ ចាប់ពីបញ្ហាក្នុងស្រុកតូចរហូតដល់វិវាទដែលមានលក្ខណៈស្មុគស្មាញ។ ប្រសិនបើ លោកអ្នកមានបំណងចង់ធ្វើការដោះស្រាយវិវាទដោយប្រើប្រពន្ធ័តុលាការយុត្តិធម៌នៅកម្ពុជា សូមចុចលើពាក្យ លិខិតប្រគល់ និងតំណាងដោយអណត្តិ, សូមបំពេញលើពាក្យនោះរួចផ្ញើរត្រលប់មកទីនេះវិញ។